ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

បរិចារកិច្ច

បរិចារកិច្ច

ន. ការនៅបម្រើគេ, ការបម្រើគេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិច្ចត្តគាហកៈ

ន. អ្នកទទួលនូវសម្បត្តិទ្រព្យដែលជនណាមួយលះបង់ឱ្យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិច្ចត្តបុគ្គល

ន. មនុស្សដែលគេលែងរាប់រក, អ្នកដែលគេបោះបង់ចោល។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិច្ចាគី

ន. បុរសដែលបរិច្ចាគទ្រព្យសម្បត្តិ, ប្រុសអ្នកលះបង់ធនធាន​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិជាននា

ន. ការដឹង, ការស្គាល់ :

លោកធំខ្លះធ្វើហាក់ដូចជាពុំមានបរិជាននាចំពោះអ្នកតូចសោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិត្តផរណា

ន. ការដកចំនួនរូបិយវត្ថុមួយភាគចេញពីទីផ្សារដែលលើសពីចំនួនត្រូវការចរាចររបស់សាច់ប្រាក់ ដើម្បីធ្វើឱ្យចំនួនក្រដាសរូបិយវត្ថុ សមាមាត្រនឹងសេចក្ដីត្រូវការចាំបាច់សម្រាប់ចរាចរ។ បរិត្តផរណាជាដំណើរការផ្ទុយពីអតិផរណា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិធាន

ន. ប្រដាប់វិទ្យាសាស្ត្រដែលអាចបង្កើតចេញជាអ្វីមួយ :

ប្រដាប់ថតរូបនេះគេហៅថាបរិធានថតរូប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិនាវាចណ៍

ន. ការធ្វើដំណើរតាមនាវាពទ្ធជុំវិញ, ការធ្វើដំណើរពទ្ធជុំវិញតាមនាវា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិបទ

បរិបទ

ន. សំណុំអត្ថបទមានពាក្យសំនួនសេចក្តីឃ្លាសម្រាប់បញ្ជាក់ន័យ :

ពាក្យអាចមានន័យបាន លុះត្រាតែស្ថិតនៅក្នុងបរិបទ​។

បរិបទ

ន. សំណុំស្ថានភាពដែលព្រឹត្តិការណ៍កើតមាន ហើយស្ថានភាពទាំងនោះផ្តល់តម្លៃឬន័យទៅឱ្យព្រឹត្តិការណ៍ទាំងនោះ :

បរិបទសង្គម; បរិបទនយោបាយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិបរៈ

គុ. ដែលមិននៅមួយកន្លែង, ដែលចល័តពីកន្លែងមួយទៅន្លែងមួយ :

អ្នកជំនួញបរិបរៈ; ពេទ្យបរិបរៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 4 of 11
1 2 3 4 5 6 11