ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

បមាណីយកម្ម

បមាណីយកម្ម

ន. ការធ្វើតាមគំរូតែមួយ, ការរៀបចំតាក់តែងនិងការអនុវត្ត នៃការទាមទារដោយបង្ខំជាឯកសណ្ឋាន នៅក្នុងផ្នែកណាមួយនៃសកម្មភាព មនុស្ស(ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ តិកនិក វប្បធម៌ សុខាភិបាល…) កម្មវត្ថុនៃបមាណីយកម្ម គឺជាមុខទំនិញរូបី(ច្បាស់លាស់) នានាធម្មនិយាម(គោលការណ៍ដែលទុកជាវិធាន) នានាសញ្ញា(ការហៅ)…។ ក្នុងគោលបំណងសម្រាប់ផលិតកម្មយ៉ាងច្រើន។ បមាណីយកម្មមានមុខងារយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច។ លទ្ធផលច្បាស់លាស់នៃបមាណីយកម្មបានយល់ព្រមនិងអនុម័តដោយអង្គការមានសមត្ថកិច្ចណាមួយ ជាបទដ្ឋាន(បមាណីយ) កម្មសិទ្ធិសង្គមនៃមធ្យោបាយផលិតកម្ម រួមអនុញ្ញាតឱ្យប្រើបមាណីយកម្ម ក្នុងឋានៈជាមូលដ្ឋាននៃការរៀបចំនិងតិកនិក ដើម្បីដឹកនាំគ្រប់គ្រងសេដ្ឋកិច្ចជាតិក្នុងរបៀបផែនការ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរទត្ថភាព

ន. ការគិតប្រយោជន៍ឱ្យអ្នកដទៃ, ការធ្វើប្រយោជន៍ឱ្យជនដទៃ :

បណ្ឌិតខ្លះមានបរទត្ថភាពដ៏ប្រសើរលើសបណ្ឌិតដទៃទៀត​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរទេសី

ន. ជនអ្នកមកពីប្រទេសដទៃ, មនុស្សប្រទេសក្រៅ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរមតិសញ្ជ័យ

ន. បញ្ហាមិនសមហេតុផលរបស់ប្រាក់សន្សំ គឺភាពដែល ផ្ទុយនឹងមតិធម្មតា ដែលពន្យល់ស្រាយបំភ្លឺនូវព្រឹត្តិការណ៍ជាបំណងនៃការសន្សំប្រាក់របស់ប្រទេសមួយទាំងមូល អាចនាំឱ្យមានការចុះថយនៃផលទុនជាតិ(ចំណូលជាតិ) ដោយគ្មានកំណើនពិតនៃប្រាក់សន្សំសរុបផងទេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរមានុភាព

ន. អំណាចខ្ពស់បំផុត, អានុភាពខ្ពង់ខ្ពស់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរសំយោគ

ន. ពាក្យដែលកើតឡើងដោយការបូកបញ្ចូលផ្នត់ដើមនិងផ្នត់ចុង :

ពាក្យ វិសមភាព កើតឡើងដោយការបញ្ចូលផ្នត់ដើម វិ និងផ្នត់ចុង ភាព ទៅលើឫស សម


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិកប្ប

ន. ពាណិជ្ជកម្មមានបំណងចង់បានចំណេញ។ យុត្តិសាស្ត្រ​បារាំងបានប្រើលក្ខណៈនេះ ដើម្បីអ្នកលេងបណ្ណភាគហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងនៃនីតិពាណិជ្ជកម្មឬដើម្បីបញ្ច្រាសសកម្មភាពរបស់សមាគម សហជីព និងក្រុមសាមគ្គីពីនីតិពាណិជ្ជកម្មនេះ ប៉ុន្តែម្យ៉ាងទៀតមានសកម្មភាពរដ្ឋប្បវេណីខ្លះ មានបំណងចង់បានចំណេញដែរ : សិប្បករ គ្រូពេទ្យ គ្រូបង្រៀន…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិកប្បសេដ្ឋកិច្ច

ន. ការរកស៊ីប្រថុយឬការឆ្លៀតឱកាសដើម្បីរកចំណេញ ខាងផ្នែកសេដ្ឋកិច្ច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិការណ៍

ន. ព្រឹត្តិការណ៍ទាំងឡាយដែលកើតមុននិងក្រោយណាមួយ ។ បរិការណ៍រួមមាន :

១- អត្ថបទទាំងមូលដែលនៅមុខឬក្រោយប្រយោគឬសេចក្តីណាមួយ

២- កាលៈទេសៈឬសភាពការណ៍ទូទៅ ដែលព្រឹត្តិការណ៍ណាមួយស្ថិតនៅ :

នៅក្នុងបរិការណ៍នេះ ស្ថានភាពពិភពលោកប្រែប្រួល…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិចរ

គុ. ដែលទៅពីកន្លែងមួយទៅកន្លែងមួយទៀត, ដែលមិននៅនឹងកន្លែងតែមួយ :

គេឃើញជនជាតិចិន វៀតណាម ច្រើនតែជាឈ្មួញបរិចរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 3 of 11
1 2 3 4 5 11