ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

បិដ្ឋិលេខកម្ម

ន. ការផ្ទេរផលបត្រពាណិជ្ជកម្មឬមូលប្បទានបត្រដោយការចុះហត្ថលេខានៅលើខ្នងលិខិត(ផលបត្រពាណិជ្ជកម្មឬមូលប្បទានបត្រ) នោះដែលម្ចាស់លិខិតបញ្ជាទៅឥណាយិក(កូនបំណុល, ធនាគារ) ឱ្យផ្តល់ប្រាក់ទៅឱ្យម្ចាស់លិខិតថ្មី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បិដ្ឋិលេខ

ន. វិធីធម្មតាក្នុងការផ្ទេរផលបត្រពាណិជ្ជកម្ម។ វិធីក្នុងការផ្ទេរផលបត្រពាណិជ្ជកម្មដោយសារមានចុះហត្ថលេខានៅលើខ្នងនៃផលបត្រនេះដោយអនុប្បទាយី ដែលបញ្ជាទៅកូនបំណុលឱ្យបង់ប្រាក់តាមចំនួនដែលបានចុះក្នុងផលបត្រនោះឱ្យទៅអនុប្បទានិក​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បិដ្ឋិគាហកៈ

ន. អ្នកទទួលបិដ្ឋិលេខ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បាលិត

ន. កូនកំព្រាដែលនៅជាអនីតិជនស្ថិតនៅក្រោមអាណាព្យាបាលនៃជនណាម្នាក់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បាណកវិទ្យា

ន. សាខានៃសត្តវិទ្យាដែលសិក្សាអំពីសត្វល្អិត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បហារិក

បហារិក

ន. ជនដែលចេញរូបិយាណត្តិឬមូលប្បទានបត្រ។

បហារិក

ន. បុគ្គលដែលបង្គាប់ឱ្យបុគ្គលផ្សេងទៀតបង់ប្រាក់តាមរយៈការប្រើរូបិយាណត្តិ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បសាទចិត្ត

ន. ចិត្តថ្លាស្អាត, ចិត្តជ្រះថ្លា :

យើងខ្ញុំសូមសរសើរចំពោះបសាទចិត្តសប្បុរសជនដែលបានជួយឧបត្ថម្ភធម្មទានថវិកាបោះពុម្ពសៀវភៅផ្សេងៗ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បសន្នភាព

ន. ភាពថ្លាបរិសុទ្ធ; បើជាទឹកគឺទឹកដែលគេអាចទទួលទានបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិស្ថាន

ន. មជ្ឈដ្ឋាននៅជុំវិញខ្លួនទាំងអស់ឬសំណុំលក្ខខណ្ឌក្រៅទាំងអស់ ដែលមានឥទ្ធិពលដល់ជីវិតនិងការលូតលាស់របស់ឯកតៈឬបណ្តាភាវៈ។

បរិស្ថានរួមមាន :

១- បរិស្ថានធម្មជាតិ : បរិស្ថានរូបឬបរិស្ថាន​គ្មានជីវិត (កត្តាទឹកដីនិងកត្តាអាកាសធាតុ សីតុណ្ហភាព សំណើម ភ្លៀង ព្រិល) និងបរិស្ថានជីវៈឬបរិស្ថានមានជីវិត(មនុស្ស ពពួកសត្វ ពពួករុក្ខជាតិ)។

២- បរិស្ថានវប្បធម៌ : អគារ ហេដ្ឋារចនាសម្ពន្ធទីក្រុង ប្រព័ន្ធស្រោចស្រព រោងចក្រ ចម្ការដំណាំ សង្គមមនុស្ស សកម្មភាពសង្គម…។ ចួនកាល គេប្រើពាក្យបរិស្ថានក្នុងន័យចង្អៀតដូច “បរិស្ថានជំនួញ, បរិស្ថានការងារ”។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិសិដ្ឋ

ន. សេចក្ដីបន្ថែម, ការបន្តពីភាគធំ :

សេចក្ដីមួយឃ្លាខាងក្រោយនេះ ជាបរិសិដ្ឋរបស់អ្នកនិពន្ធ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 16 of 33
1 14 15 16 17 18 33