មនុស្ស​ខាត​លក្ខណ៍

សារវន្តកថា

ធម្មតាធ្វើជាមនុស្សម្នាក់ៗ ត្រូវរក្សាកិរិយាមារយាទឱ្យសុភាពរៀបរយថ្លៃថ្លា ទើបបានឈ្មោះថាជាមនុស្ស មានលក្ខណៈល្អបរិបូណ៌ ដើម្បីកុំឱ្យអ្នកប្រាជ្ញទាំងឡាយ លោកឱ្យឈ្មោះថាជាមនុស្សខាតលក្ខណ៍ ឯខាតលក្ខណ៍នោះ មាន ៣ ប្រការ ដូចមានបាលីក្នុងគម្ពីរលោកនីតិសម្ដែងថា ៖

អនិមន្តនំឃរំគន្ត្វា             អបុប្ឆាបរិភាសត‍ិ

អត្តានញ្ចបសំសញ្ច           ត‍ិវ‍ិធំហីនក្ខណំ

ប្រែថាខាតលក្ខណ៍ មាន ៣ យ៉ាង គឺ ៖

១- ដែលគេមិនបានត្រូវការហៅរកឱ្យទៅផ្ទះគេ ហើយខ្លួនចេះតែទៅញយៗ ឥតមានអៀនខ្មាស ធ្វើឱ្យគេកើតសេចក្ដីធុញទ្រាន់។

២- ការអ្វីដែលគេមិនទាន់សាកសួរចំពោះខ្លួន គេមិនទាន់ឱ្យខ្លួននិយាយឆ្លើយឆ្លង ខ្លួនចេះតែឆ្លើយ ចេះតែនិយាយកាត់គេ កាត់ឯងផ្ដេសផ្ដាសពាសវាល នាំឱ្យគេកើតរំខានព្រួយចិត្តព្រោះសម្ដីខ្លួន។

៣- តែនិយាយឡើងកាលណា ពោលលើកសរសើរអួតតែខ្លួនឯង ហើយបង្អាប់អ្នកដទៃឥតមានញញើត។

ខាតលក្ខណ៍ទាំង ៣ ប្រការនេះ បើមាននៅក្នុងសណ្ដានអ្នកណា អ្នកនោះឈ្មោះថាជាមនុស្សខាតលក្ខណ៍ ឬ ហៅថាជាមនុស្សហីនលក្ខណ៍ក៏បាន ឬ នឹងហៅថាជាមនុស្សឆ្វេង ជាមនុស្សឈ្លើយវិញក៏សម។

 

ព្រះមហាវិមលធម្ម នាម  ថោង
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ

អាចារ្យ  អ៊ិត ហាក់
គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
អ្នកពណ៌នា

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments