ព្រះគ្រូវិមលបញ្ញា អ៊ុម–ស៊ូរ
អាចារ្យព្រះរាជបណ្ណាល័យកម្ពុជា បានរៀបរៀង
រតនត្រយបូជា
រឿងបូជាសក្ការៈដល់ព្រះរតនត្រ័យ និងថ្វាយទេយ្យទានផ្សេង ៗ
ថ្វាយសក្ការៈដល់ព្រះពុទ្ធជាម្ចាស់ថា
ឥមិនា សក្ការេន ពុទ្ធំ អភិបូជយាមិ
ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះពុទ្ធជាម្ចាស់ដោយគ្រឿងសក្ការៈ មានប្រមាណប៉ុណ្ណេះ។
ថ្វាយសក្ការៈដល់ព្រះធម៌ជាម្ចាស់ថា
ឥមិនា សក្ការេន ធម្មំ អភិបូជយាមិ
ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះធម៌ជាម្ចាស់ ដោយគ្រឿងសក្ការៈមានប្រមាណប៉ុណ្ណេះ។
ថ្វាយសក្ការៈដល់ព្រះសង្ឃជាម្ចាស់ថា
ឥមិនា សក្ការេន សង្ឃំ អភិបូជយាមិ
ញុំព្រះករុណា សូមបូជាចំពោះនូវព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈមានប្រមាណប៉ុណ្ណេះ។
សម្ដែងអំពីភត្ត ១៤ ប្រការ
បើឧបាសកឧបាសិកា មានបសាទសទ្ធា គឺសេចក្ដីជ្រះថ្លាកើតឡើងក្នុងសន្ដានមានប្រាថ្នានឹងថ្វាយនូវភត្តទាំង ១៤ ថ្វាយភត្តប្រការឯណាមួយក៏បាន តាមប្រាថ្នា។
ឯភត្តទាំង ១៤ នោះគឺ ៖
១– សង្ឃភត្ត ថ្វាយនូវភត្តដល់សង្ឃទាំងពួង,
២– ឧទ្ទេសភត្ត ថ្វាយនូវភត្តដល់ភិក្ខុ ១ អង្គ ឬ ២ អង្គ ឬ ៣ អង្គ ជាដើមតាមពាក្យដែលសង្ឃ សម្ដែងឱ្យ,
៣– និមន្តនភត្ត ថ្វាយនូវភត្តដល់ភិក្ខុ ដែលខ្លួននិមន្តមកហើយ ប្រគេន,
៤– សលាកភត្ត ថ្វាយនូវភត្តដល់ភិក្ខុទាំងឡាយ ដែលខ្លួនសរសេរឈ្មោះក្នុងស្លាកហើយចាប់,
៥– បក្ខិកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃក្នុងសុក្កបក្ស គឺចំណែកខាងខ្នើត ឬ កាឡបក្ស គឺចំណែកខាងរនោច តែក្នុង ១ បក្ស ប្រគេនតែ ១ ថ្ងៃ មិនមានកំណត់ថ្ងៃណា,
៦– ឧបោសថិកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃ ក្នុងថ្ងៃឧបោសថកាល,
៧– បាដិបទិកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃ ក្នុងថ្ងៃ ១ កើត ឬ ១ រោច,
៨– អាកន្តុកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃ ទើបមកដល់,
៩– គមិកភត្ត ថ្វាយយនូវភត្តដល់ភិក្ខុសង្ឃ ដែលមានដំណើរ នឹងទៅកាន់ទីណាមួយ,
១០– គិលានភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃដែលមានជំងឺ,
១១– គិលានុបដ្ឋាកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃ ជាអ្នករក្សាជំងឺ,
១២– និច្ចភត្ត ថ្វាយនូវភត្តជានិច្ចដល់ភិក្ខុសង្ឃ,
១៣– កុដិកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃនៅទីលំនៅ មានកុដិជាដើម (ភត្តនេះហៅបានតាមឈ្មោះទីកន្លែងដែលសង្ឃនៅ),
១៤– វារកភត្ត ថ្វាយនូវភត្តដល់ភិក្ខុសង្ឃ ដោយចាត់ជាវេន។
ឯភត្តទាំង ១៤ ប្រការនេះ បើទាយកប្រាថ្នានឹងថ្វាយភត្តឯណាមួយ ឱ្យដាក់ឈ្មោះភត្តនោះ ត្រង់បាលីដែលវង់ក្រចកយ៉ាងនេះ ( ) ទុក នោះចុះ។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បីចប់)។
អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បាទិតោ មាតាបិតុអាទិកេ គុណវន្តេ ឧន្ទិស្ស (ឥត្ថន្នាមំ) សបរិក្ខារំ ពុទ្ធប្បមុខស្ស សំឃស្ស ទេម តេ គុណវន្តាទយោ (ឥត្ថន្នាមំ) អត្តនោ សន្តកំ វិយ មញ្ញមានា អនុមោទន្តុ អនុមោទិត្វាន យថិច្ឆិតសម្បត្តីហិ សមិជ្ឈន្តុ សព្វទុក្ខា បមុញ្ចន្តុ ឥមិនានិស្សន្ទេន ទុតិយម្បិ, តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ រីចង្ហាន់បិណ្ឌបាត នៃយើងខ្ញុំទាំងឡាយនេះ ប្រកបដោយធម៌ កើតឡើងដោយធម៌ យើងខ្ញុំទាំងឡាយ សូមឧទ្ទិសចំពោះដល់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតានិងបិតាជាដើម ហើយយើងខ្ញុំទាំងឡាយ (វេរនូវភត្តមានប្រការនេះជាឈ្មោះ) ព្រមទាំងបរិក្ខារដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណទាំងឡាយ មានមាតានិងបិតាជាដើមនោះ ចូរសម្គាល់ (នូវភត្តមានប្រការនេះជាឈ្មោះ) ថាដូចជារបស់នៃខ្លួន ហើយចូរអនុមោទនាយកចុះ លុះអនុមោទនារួចហើយ ចូរឱ្យរួចដោះចាកទុក្ខទាំងពួង ឱ្យបានសម្រេចដោយសម្បត្តិទាំងឡាយ ៣ ប្រការ គឺសម្បត្តិមនុស្ស ១ សម្បត្តិទេវតា ១ សម្បត្តិព្រះនិព្វាន ១ ដោយសមគួរតាមសេចក្ដីប្រាថ្នា របស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះ ដោយអំណាចផលានិសង្ស ដែលហូរជូនមកមិនដាច់នេះហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
(ត្រង់បទថា ឥត្ថន្នាមំ នោះត្រូវបញ្ចូលឈ្មោះភត្តតាមប្រាថ្នា)។
បើថ្វាយចតុបច្ច័យជាសង្ឃទានថាដូច្នេះ
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ ឥមេ ចត្តារោ បច្ចយេ បដិគ្គណ្ហកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ, តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំនូវបច្ច័យទាំងឡាយ ៤ នេះ មកតម្កល់ទុកក្នុងទីនេះ ហើយថ្វាយដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃចូរទទួលយកនូវបច្ច័យទាំងឡាយ ៤ នេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយចតុបច្ច័យដល់ភិក្ខុមួយរូបថាដូច្នេះ
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា អាយស្មតោ ទេម សាធុ ភន្តេ អាយស្មា ឥមេ បច្ចយេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះករុណាជាម្ចាស់ដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំនូវបច្ច័យទាំងឡាយ ៤ នេះ មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះករុណាម្ចាស់ដ៏មានអាយុ បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះករុណាទទួលយកនូវបច្ច័យទាំងឡាយនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយកឋិនទានដល់ព្រះសង្ឃថាដូច្នេះ
ឥមំ ទុស្សំ កឋិនចីវរំ សំឃស្ស ទេម ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយសូមថ្វាយនូវសំពត់នេះ ជាសំពត់ដើម្បីកឋិនចីវរ ដល់ព្រះសង្ឃជាម្ចាស់។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយគ្រឿងបរិក្ខាជាបរិវារកឋិនថាដូច្នេះ
យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិ តស្សេវ ទេម ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ រីកឋិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់អង្គណា បានទទួលកាន់យកហើយ យើងខ្ញុំទាំងឡាយ សូមថ្វាយនូវគ្រឿងបរិក្ខារ ជាបរិវារនៃកឋិនទាំងឡាយ ដល់លោកម្ចាស់អង្គនោះឯង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
សំពត់ ៧ ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតទុកឱ្យ ជាសំពត់សមណបរិក្ខារនោះ គឺសំពត់ត្រ័យចីវរ ១ សំពត់សម្រាប់ងូតទឹកភ្លៀង ១ សំពត់សម្រាប់ទ្រាប់អង្គុយ ១ សំពត់សម្រាប់ក្រាលជាកម្រាល ១ សំពត់សម្រាប់គ្របបូស, គ្របដំបៅ ១ សំពត់សម្រាប់ជូតមុខ គឺកន្សែង ១ សំពត់តូច ឬ ធំជាងប្រមាណហៅថា សំពត់បរិក្ខារចោឡៈ ១ បញ្ចូលសំពត់សម្រាប់ត្រងទឹក ១ សំពត់ចំណាំវស្សា ១ និង សំពត់អច្ចេកចីវរ ១ ថែមទៀតជា ១០។
សំពត់ទាំង ១០ ប្រការនេះ បើទាយកប្រាថ្នា នឹង ថ្វាយសំពត់ណាមួយដល់ព្រះសង្ឃ តែសំពត់នោះមានតែ ១ត្រៃ ឬ ១ផ្នត់ ត្រូវឱ្យយកឈ្មោះសំពត់នោះជាបាលី ឯកវចនៈ មកដាក់បញ្ចូលវេរ ដូចមានសំណៅទុកខាងមុខនេះ ទាង ១០ ប្រការ គឺ ៖
១– ឥមំ តិចីវរំ នូវត្រៃចីវរនេះ,
២– ឥមំ វស្សិកសាដិកំ នូវសំពត់សម្រាប់ងូតទឹកភ្លៀងនេះ,
៣– ឥមំ និសីទនំ នូវសំពត់សម្រាប់ទ្រាប់អង្គុយនេះ,
៤– ឥមំ បច្ចត្ថរណំ នូវសំពត់សម្រាប់ក្រាលនេះ, គ្របដំបៅនេះ,
៥– ឥមំ កណ្ឌុបដិច្ឆាទឹ នូវសំពត់សម្រាប់គ្របបូស, គ្របដំបៅនេះ,
៦– ឥមំ មុខបុញ្ឆនចោឡំ នូវសំពត់សម្រាប់ជូតមុខ គឺកន្សែងនេះ,
៧– ឥមំ បរិក្ខារចោឡំ នូវសំពត់តូច ឬ ធំជាងប្រមាណជាបរិក្ខារនេះ,
៨– ឥមំ បរិស្សាវនំ នូវសំពត់សម្រាប់ត្រងទឹកនេះ,
៩– ឥមំ វស្សាវាសិកំ នូវសំពត់ចំណាំវស្សានេះ,
១០– ឥមំ អច្ចេកចីវរំ នូវសំពត់អច្ចេកចីវរនេះ,។
សំពត់ទាំង ១០ ប្រការនេះ បើត្រូវការនឹងវេរថ្វាយសំពត់ណាមួយឱ្យយកឈ្មោះសំពត់ដែលបានសំណៅទុកនោះ មកដាក់ក្នុងបាលីដែលសម្រាប់សូត្រវេរ ត្រង់កន្លែងដែលមានវង់ក្រចកតុកនៅនោះស្រាប់។
មយំ ភន្តេ ឥមំ (តិចីវរំ) ឥធានេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ ឥមំ (តិចីវរំ) បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ តតិយម្បិ ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំមកនូវ (ត្រ័យចីវរ) នេះ មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើនអើយ សូមព្រះសង្ឃចូរទទួលយកនូវ (ត្រ័យចីវរ) នេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
សំពត់ទាង ១០ ប្រការនេះ បើប្រាថ្នានឹងថ្វាយសំពត់ណាមួយដល់ព្រះសង្ឃ តែសំពត់នោះមានច្រើនត្រៃ ឬ ច្រើនផ្នត់ ត្រូវឱ្យឈ្មោះសំពត់នោះជាបាលី ពហុវចនៈ មកដាក់បញ្ចូលវេរ ដូចមានសំណៅទុកនៅខាងក្រោមនេះស្រាប់។
១– ឥមានិ តិចីវរានិ នូវសំពត់ត្រ័យចីវរទាំងឡាយនេះ,
២– ឥមា វស្សិកសាដិកាយោ នូវសំពត់សម្រាប់ងូតទឹកភ្លៀងទាំងឡាយនេះ,
៣– ឥមានិ និសីទនាទិ នូវសំពត់សម្រាប់ទ្រាប់អង្គុយទាំងឡាយនេះ,
៤– ឥមានិ បច្ចត្ថរណានិ នូវសំពត់កម្រាលទាំងឡាយនេះ,
៥– ឥមានិ កណ្ឌុបដិច្ឆាទីនិ នូវសំពត់សម្រាប់គ្របបូស, គ្របដំបៅទាំងឡាយនេះ,
៦– ឥមា មុខបុញ្ឆនចោឡានិ នូវសំពត់សម្រាប់ជូតមុខទាំងឡាយនេះ,
៧– ឥមានិ បរិក្ខារចោឡានិ នូវសំពត់បរិក្ខារទាំងឡាយនេះ,
៨– ឥមានិ បរិស្សាវនានិ នូវសំពត់សម្រាប់ត្រងទឹកទាំងឡាយនេះ,
៩– ឥមា វស្សាវាសិកាយោ នូវសំពត់ចំណាំវស្សាទាំងឡាយនេះ,
១០– ឥមានិ អច្ចេកចីវរានិ នូវសំពត់អច្ចេកចីវរទាំងឡាយនេះ,
ឯសំពត់ទាំង ១០ ប្រការនេះ បើត្រូវការនឹងវេរសំពត់ណាមួយឱ្យយកឈ្មោះសំពត់នោះដាក់ក្នុងបាលី សម្រាប់សូត្រវេរខាងមុខនោះចុះ ត្រង់កន្លែងដែលមានវង់ក្រចកនោះស្រាប់។
ថ្វាយសំពត់ងូតទឹកភ្លៀងថា
មយំ ភន្តេ (ឥមា វស្សិកសាដិកាយា) ឥធានេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ (ឥមាវស្សិកសាដិកាយោ) បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទតិយម្បិ តតិយម្បិ ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំមកនូវ (សំពត់សម្រាប់ងូតទឹកភ្លៀងទាំងឡាយនេះ) មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះសង្ឃ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃចូរទទួលយកនូវ (សំពត់សម្រាប់ងូតទឹកភ្លៀងទាំងឡាយនេះ) ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយសង្ឃទានថា
មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ អម្ហាតំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ តតិយម្បិ ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបានតាក់តែងនូវវត្ថុទាំងឡាយមានខាទនីយភោជនីយាហារ គឺបង្អែមនិងចង្អាបជាដើមនេះ ហើយបង្អោនមកថ្វាយដល់ព្រះសង្ឃ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃចូរទទួលយកនូវវត្ថុទាំងឡាយ មានបង្អែមនិងចង្អាបជាដើមនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយគណទានថា
មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សីលវន្ដានំ ទេម សាធុ ភន្តេ សីលវន្តោ ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះករុណាម្ចាស់ទាំងឡាយដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបានតាក់តែងនូវវត្ថុទាំងឡាយមានខាទនីយភោជនីយាហារ គឺបង្អែមនិងចង្អាបជាដើមនេះ ហើយបង្អោនមកថ្វាយដល់លោកម្ចាស់ជាអ្នកមានសីលទាំងឡាយ បពិត្រព្រះករុណាម្ចាស់ទាំងឡាយដ៏ចម្រើន សូមលោកម្ចាស់អ្នកមានសីលទាំងឡាយ ចូរទទួលយកនូវវត្ថុទាំងឡាយ មានបង្អែម និងចង្អាបជាដើមនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយបាដិបុគ្គិលទានថា
មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សីលវតោ ទេម សាធុ ភន្តេ សីលវា ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះករុណាម្ចាស់ទាំងឡាយដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបានតាក់តែងនូវវត្ថុទាំងឡាយមានខាទនីយភោជនីយាហារ គឺបង្អែមនិងចង្អាបជាដើមនេះ ហើយបង្អោនចូលមកថ្វាយព្រះករុណាម្ចាស់ បពិត្រព្រះករុណាម្ចាស់ដ៏ចម្រើន សូមលោកអ្នកមានសីល ចូរទទួលយកនូវវត្ថុទាំងឡាយ មានបង្អែមនិងចង្អាបជាដើមនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយអង្ករថា
មយំ ភន្តេ ឥមានិ តណ្ឌុលានិ ឥធានេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ ឥមានិ តណ្ឌុលានិ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំនូវអង្ករទាំងឡាយនេះ មកតម្កល់ទុកក្នុងទីនេះ ហើយសូមថ្វាយដល់ព្រះសង្ឃ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃចូរទទួលយកនូវអង្ករទាំងឡាយនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
ថ្វាយផ្លែឈើផ្សេងៗថា
មយំ ភន្តេ ឥមានិ នានាផលានិ ឥធានេត្វា សំឃស្ស ទេម សាធុ ភន្តេ សំឃោ ឥមានិ នានាផលានិ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំនូវផ្លែឈើផ្សេងៗទាំងឡាយនេះ មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះសង្ឃ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃចូរទទួលយកនូវផ្លែឈើផ្សេងៗទាំងឡាយនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
វេរគ្រឿងសេនាសនៈតទៅ
បើថ្វាយរោងឧបោសថថា
មយំ ភន្តេ (ឥមំ ឧបោសថាគារំ) ការេត្វា ចាតុទ្ទិសស្ស ភិក្ខុសំឃស្ស ទេម សាធុ ភន្តេ ភិក្ខុសំឃោ (ឥមំ ឧបោសថាគារំ) បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបានចាត់ចែងធ្វើនូវ (រោងសម្រាប់ធ្វើនូវឧបោសថនេះ) ហើយសូមថ្វាយដល់ព្រះភិក្ខុសង្ឃដែលមកអំពីទិសទាំង ៤ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃចូរទទួលយកនូវ (រោងសម្រាប់ធ្វើនូវឧបោសថនេះ) ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
បើថ្វាយសាលាថា
ឥមំ សាលំ នូវសាលានេះ។
ថ្វាយកប្បិយកុដិថា
ឥមំ កប្បិយកុដឹ នូវកប្បិយកុដិនេះ។
ថ្វាយកុដិតូចថា
ឥមំ កុដឹ នូវកុដិតូចនេះ។
ថ្វាយកុដិធំថា
ឥមំ វិហារំ នូវកុដិធំនេះ។
ថ្វាយបង្គន់ថា
ឥមំ វច្ចកុដឹ នូវបង្គន់នេះ។
បើប្រាថ្នានេងវេរសាលាក្ដី កប្បិយកុដិក្ដី កុដិដ៏តូចក្ដី កុដិដ៏ធំក្ដី បង្គន់ក្ដី ទាំង ៥ យ៉ាងនេះ នឹងថ្វាយរបស់ណាមួយឱ្យយករបស់នោះ ទាំងបាលី ទាំងសម្រាយ មកដាក់ត្រង់កន្លែងដែលវង់ក្រចក ក្នុងបាលីដែលវេររោងឧបោសថនោះ ហើយសូត្រវេរទៅចុះ។
ថ្វាយគរុភណ្ឌថា
មយំ ភន្តេ ឥមំ គរុភណ្ឌំ ឥធានេត្វា ភិក្ខុសំឃស្ស ទេម សាធុ ភន្តេ ភិក្ខុសំឃោ ឥមំ គរុភណ្ឌំ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបាននាំមកនូវគរុភណ្ឌនេះ មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះភិក្ខុសង្ឃ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃចូរទទួលយកនូវគរុភណ្ឌនេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
វេរគ្រឿងភេសជ្ជៈតទៅ
បើថ្វាយទឹកឃ្មុំថា
មយំ ភន្តេ (ឥមំ មធុំ) ឥធានេត្វា ភិក្ខុសំឃស្ស ទេម សាធុ ភន្តេ ភិក្ខុសំឃោ (ឥមំ មធុំ) បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ តតិយម្បិ។
ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយបានមកនូវ (ទឹកឃ្មុំ) នេះ មកតម្កល់ទុកក្នុងទីនេះ សូមថ្វាយដល់ព្រះភិក្ខុសង្ឃ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន សូមព្រះភិក្ខុសង្ឃចូរទទួលយកនូវ (ទឹកឃ្មុំ) នេះ ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខគ្រប់ប្រការ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអង្វែងទៅហោង។
អស់វារៈ ២ ដង ផង, អស់វារៈ ៣ ដង ផង។
បើនឹងថ្វាយប្រេងថា
ឥមំ តេលំ នូវប្រេងនេះ។
បើថ្វាយទឹកអំពៅថា
ឥមំ ផានិតំ នូវទឹកអំពៅនេះ។
បើថ្វាយទឹកត្នោតថា
ឥមំ តាលោទកំ នូវទឹកត្នោតនេះ។
បើថ្វាយថ្នាំរក្សារោគថា
ឥមំ គិលានភេសជ្ជំ នូវថ្នាំសម្រាប់រក្សានូវមនុស្សឈឺនេះ។
បើប្រាថ្នានឹងវេរ ប្រេងក្ដី ទឹកអំពៅក្ដី ទឹកត្នោតក្ដី ថ្នាំរក្សានូវជំងឺក្ដី ទាំង ៤ នេះ របស់ណាមួយ ឱ្យយកឈ្មោះរបស់នោះ ទាំងបាលី ទាំងសម្រាយ មកដាក់ក្នុងបាលីដែលវេរទឹកឃ្មុំនោះ ត្រង់កន្លែងដែលវង់ក្រចកនោះ ហើយសូត្រវេរទៅចុះ។
វិធីដែលវេរចតុបច្ច័យទាំង ៤ ប្រការចប់ប៉ុណ្ណោះ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧