រឿង​ ខ្លាឃ្មុំ​និង​ដើម​ពង្រ

រឿង​ព្រេង​និទានខ្មែរ

មានសម័យថ្ងៃមួយ ស្ដេចខ្លាឃ្មុំមួយអផ្សុកក្នុងខ្លួនចង់ចេញពីទីបន្ទំទៅលេងព្រៃស្មសានស្ថានស្ងាត់ឆ្ងាយ ដល់ចេញត្រាច់ទៅបានមួយថ្ងៃអស់កម្លាំងក៏ដេកនៅក្រោមដើមពង្រមួយ ដើម្បីសម្រាកកម្លាំង ប៉ុន្តែនៅចុងពង្រនោះមានកូនក្មេងម្នាក់ ជាអ្នកគង្វាលគោក្របី តែងតែនឹងស្នាក់នៅចុងពង្រនោះរាល់វេលា។

មានមួយថ្ងៃពេលព្រះសុរិយាជ្រេទេរទាបទៅ កូនក្មេងនោះចង់ចុះពីចុងពង្រដើរទៅរកប្រមូលគោក្របីមកផ្ទះ វេលានោះស្រាប់តែឃើញស្ដេចខ្លាឃ្មុំមួយយ៉ាងធំនៅដេកក្រោមម្លប់ពង្រនោះ កូនក្មេងខ្លាចស្ដេចខ្លាមិនហ៊ានចុះពីចុងពង្រ ក៏កាច់មែកទម្លាក់មកលើខ្លាឃ្មុំ ៗ នោះត្រូវនឹងមែកពង្រជាទម្ងន់ក៏ក្រោកដើរទៅទៀតមិនរួច នឹកខឹងនឹងដើមពង្រនោះខ្លាំងណាស់ថា យើអើអាដើមឈើនេះពេញហៅកាច ឯងគ្រាន់តែមកជ្រកដេកសម្រាកកម្លាំងមួយពេល វាវាយឯងត្រូវជាទម្ងន់រកនឹងទៅទៀតពុំរួចផង ខ្លាឃ្មុំគិតក្នុងចិត្តតែប៉ុណ្ណេះ ខឹងខ្លាំងក៏ខំស្ទុះក្រោកទៅខាំដើមពង្រ ហើយស្លាប់ទៅ។

ហេតុមានរឿងព្រេងនិទានយ៉ាងនេះ បានជាសត្វខ្លាឃ្មុំស្អប់ដើមពង្រលុះដល់មកសព្វថ្ងៃនេះ ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments