អបាយមុខ ៨ ប្រការ

សារវន្តកថា

ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាសមានដូចជា ៖

១- ការលេងស្រី

២- ផឹកសុរា

៣- លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា

៤- លេងល្បែងភ្នាល់

៥- សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ

៦- ខ្ជិលច្រអូស

៧- ដើរលេងយប់

៨- ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី។

ទាំង ៨ យ៉ាងនេះជាអបាយមុខ។

ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា

អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលា លេងភ្នាល់គ្នាបង្ហិនធន។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ចួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន។

<

p style=”text-align: center;”>ប្រភព ៖ វចនានុក្រមខ្មែរទំព័រ ១៦៤៧

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments