រឿង បុរស៣នាក់វិវាទគ្នា

រឿង​ព្រេង​និទានខ្មែរ

មាន​រឿង​មួយ​ថា​មាន​បុរស​បី​នាក់​វិវាទ​ប្រាថ្នា​ដណ្ដើម​ដំណេក​គ្នា​ចង់​ដេក​​កណ្ដាល បុរស​ទាំង​បី​នាក់​នោះ​ក្រវើន​តែ​ប្រកែក​ជជែក​ទៅ​វិញ​ទៅ​មក​នឹង​គ្នា ខាន​ពុំ​បាន​ដេក​យប់​នោះ​ឡើយ លុះ​ព្រឹក​ហើយ​នាំ​គ្នា​ទៅ​ដល់​ចៅ​ក្រម ហើយ​ប្ដឹង​ដោយ​ដំណើរ​ទីទៃៗ ចៅ​ក្រម​ពិចារណា​ពុំ​ដាច់​ស្រេច​ឡើយ ទើប​ចៅក្រម​នាំ​បុរស​ទាំង​បី​ទៅ​ក្រាប​ទូល​សម្ដេច​ព្រះ​មហា​ក្សត្រា​ធិរាជ ដោយ​ដំណើរ​ទីទៃៗនោះ​ហើយ​ព្រះ​អង្គ​ព្រះ​ចិន្ដា​ដោយ​ព្រះ​ប្រាជ្ញា​ឈ្វេង​យល់​ក្នុង​ព្រះ​រាជហឫទ័យ ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា នា​ព្រះ​ស្ដែង​ទាំង​បី​ដណ្ដើម​ដំណេក​ចង់​ដេក​កណ្ដាល​នេះ អញ​បង្គាប់​បាន​ហោង ចូរ​ព្រះ​ស្ដែង​បាន​ហោង ចូរ​ព្រះ​ស្ដែង​ទាំង​បី​ដេក​យក​ក្បាល​ឈម​ជុំ​ចូល​ផង​គ្នា នោះ​សឹង​ដេក​កណ្ដាល​គ្រប់​គ្នា​ហោង ឯ​បុរស​ទាំង​បី​ស្ដាប់​ព្រះ​បន្ទូល​ព្រះ​មហាក្សត្រាធិរាជ បង្គាប់​ដូច្នេះ​នេះ​ហៅ​ថា សុគតិកមនំ​ហោង។

អត្ថបទក្បាលទី១ ខ្សែទី ២ ឆ្នាំទី៤ ព.ស. ២៤៧៣ គ.ស. ១៩៣១-១៩៣២
ដកយកពីរឿងព្រេងខ្មែរក្នុងសៀវភៅ –លោក អេម៉ូនីញ៉េ
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា

អត្ថបទក្បាលទី១ ខ្សែទី ២ ឆ្នាំទី៤ ព.ស. ២៤៧៣ គ.ស. ១៩៣១-១៩៣២

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments