ប្រមាថ – ប្រមាទ

សទិសសូរ
វចនានុក្រម​ខ្មែរ សម្ដេច​ ជួន ណាត ទំព័រ

ប្រមាថ

(–ម៉ាត) ន. (សំ.) ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឱ្យគេលំបាក; ការមើលងាយគេ។ ប្រើជា កិ. ក៏បាន : មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ។ មនុស្សប្រមាថចាស់ មនុស្សមើលងាយចាស់។ ប្រមាថកាតទាន មើលងាយបៀតបៀនគេឱ្យខាតលាភខាតប្រយោជន៍។

៤៨៦

ប្រមាទ

(–ម៉ាត) ន. (សំ. ; បា.  បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស។ កិ. ភ្លេច, ធ្វេស, ប្រហែស ស្មារតី : ជនណាប្រមាទប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ។ (ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា : ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក)។

៤៨៦

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments