ប្រសប់ – ប្រសព្វ

សទិសសូរ
វចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ

ប្រសប់

គុ. ថ្នឹក; ប៉ិន, ប៉ិនខាងស្ទង់, លៃ, គ្នេរ : មនុស្សប្រសប់។ ព. ទ. បុ. ចេះដប់ពុំស្មើនឹងប្រសប់មួយ សេចក្ដីថា អ្នកចេះតាមរបៀបការរៀន ទោះបីមានច្រើននាក់ បើមិនទាន់ថ្នឹក ព្រោះមិនទាន់ដែលធ្លាប់កាន់ការនៅឡើយទេ ក៏ពុំស្មើនឹងអ្នកដែលប្រសប់ឬដែលថ្នឹកម្នាក់។

 ៤៩២

ប្រសព្វ

(–សប់) កិ. (សំ. ប្រ + សវ ឬ សវន; បា. ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន…”) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា : ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងណាឡើយ។ គុ. ឬ កិ. វិ. ដែលមានមុខប្រទល់រួមចូលគ្នា : ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា។

៤៩២

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments