វចនានុក្រមខ្មែរ សម្ដេច ជួន ណាត | ទំព័រ |
ស៊ប់កិ. ឬ កិ.វិ. គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់ : ស៊ប់ចិត្ត; ចុះចិត្តស៊ប់, ជឿស៊ប់, ចូលស៊ប់; តាំងស៊ប់។ ស៊ប់សួន ស៊ប់មាំ; ទៀងទាត់ប្រាកដ, ឥតប្រែប្រួល : ដាក់ឱ្យស៊ប់សួន។ ស៊ប់ស៊ាំ ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម។ |
៩៤៩ |
ស៊ុបន. (សំ.),(បា.)(សូប; ស៊ូប៉ិ៍ Soupe) សម្លទឹក។ ព. ទ. ឈ្មោះសម្លទឹកមួយប្រភេទ មានសញ្ជាតិអំពីប្រទេសអឺរ៉ុប : តាមទម្លាប់, គេច្រើនប្រើទឹកស៊ុបតែក្នុងពេលបាយល្ងាច (ម. ព. សូប ផង)។ |
១០៣៤ |
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.