ព្រះ​ត្រៃបិដកខ្មែរ

សារវន្តកថា

គម្ពីរព្រះត្រៃបិដកឬគម្ពីរភាសាបាលី គឺជាបណ្តុំនៃអត្ថបទជាភាសាបាលីអំពីមូលដ្ឋានគ្រឹះនៃលទ្ធិ ព្រះពុទ្ធសាសនានិកាយថេរវាទ។ យោងតាមកំណត់ហេតុរបស់ក្រុមជំនុំព្រះត្រៃបិដកខ្មែរ ព្រះត្រៃបិដកខ្មែរត្រូវបានផ្ទៀងផ្ទាត់ភាសាបាលីនិងបកជាសម្រាយភាសា ខ្មែរដោយក្រុមជំនុំព្រះត្រៃបិដកខ្មែរដែលបាន ចាប់ផ្តើមធ្វើកិច្ចការងារនេះនៅថ្ងៃទី៣ កើត ខែបុស្ស ឆ្នាំមមី ទោស័ក ពុទ្ធសករាជ២៤៧២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ១៩៣០។

ព្រះវិន័យបិដក ជាបណ្តុំនូវអត្ថបទដែលទាក់ទងនឹងវិន័យសម្រាប់គ្រប់គ្រងការ ប្រព្រឹត្ត កិច្ចការប្រចាំថ្ងៃរបស់ព្រះសង្ឃ-សហគមន៍ភិក្ខុ ឬភិក្ខុនី។ បន្ថែមលើសពីបញ្ជីនៃវិន័យទាំងឡាយ វិន័យបិដកក៏រួមបញ្ចូលនូវរឿងទាំងឡាយដែលទាក់ទងនឹងវិន័យនីមួយៗដោ យបានផ្តល់នូវដំណោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ចំពោះសំណួរដែល ថាតើត្រូវធ្វើដូចម្តេចដើម្បីរក្សានូវភាពសុខដុមរមនានៃការរស់នៅ ជាមួយគ្នានៅក្នុងសហគមន៍សាសនាដ៏ធំនិងលាយឡំគ្នា។ ព្រះវិន័យបិដកមាន ១៣ក្បាល គឺចាប់ពីភាគទី១ ដល់ភាគទី១៣។

ព្រះសុត្តន្តបិដក ជាបណ្តុំនៃព្រះសូត្រ ឬសេចក្តីអធិប្បាយរបស់ព្រះពុទ្ធនិងរបស់សាវ័កជំនិតរបស់ព្រះអង្គ ពីរបីអង្គទៀតដែលផ្ទុកនូវរាល់ទ្រឹស្តីនៃការបង្រៀនសំខាន់ៗនៅ ក្នុងព្រះ ពុទ្ធសាសនានិកាយថេរវាទ។ ព្រះសុត្តន្តបិដកមាន ៦៤ក្បាល គឺចាប់ពីភាគទី១៤ ដល់ភាគទី៧៧។

ព្រះអភិធម្មបិដក ជាបណ្តុំនៃអត្ថបទដែលនិយាយអំពីគោលការណ៍នៃលទ្ធិពុទ្ធសាសនាដែលបាន បង្ហាញនៅក្នុងព្រះសុត្តន្តបិដក ដោយត្រូវបានគេសរសេរនិងចងក្រងឡើងវិញជាគម្រោងការដែលមានលក្ខណៈជា ប្រព័ន្ធ ដែលអាចត្រូវបានគេយកទៅអនុវត្តនៅក្នុងការសិក្សាអំពីធម្មជាតិនៃ រូប និងចិត្ត។ ព្រះអភិធម្មមាន ៣៣ក្បាល គឺចាប់ពីភាគទី៧៨ ដល់ភាគទី១១០។

ប្រភព ៖ ៥០០០ឆ្នាំ

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
កែវ សុផល
កែវ សុផល
11 months ago

ខ្ញុំចូលអានមិនបានសោះ ហេតុអ្វី?