វចនានុក្រមខ្មែរ សម្ដេច ជួន ណាត | ទំព័រ |
ជោកកិ. ឬ កិ.វិ. ទទឹកជ្រាបសព្វ : ភ្លៀងជោកដី : ទទឹកជោក។ ព. ប្រ. ជ្រាបសព្វសាច់, ស៊ប់, ជ្រុល : ជោកចិត្ត, ស្រវឹងជោក, ជឿជោកណាស់ហើយ …។ ន. ដំណើរដែលទទឹកសព្វ : ភ្លៀងមួយជោកខ្នងគោ។ ជោកជាំ ទទឹកជ្រាបសព្វដល់ជាំ។ ព. ប្រ. កិ. វិ. ស៊ប់, ជាក់, ប្រាកដ : ទៅមកជោកជាំ, ស្គាល់ជោកជាំ, និយាយថា ជោកជាក់ ក៏បាន។ |
២០០ |
ជោគ(ជោក) ន. (សំ. បា. យោគ្គ, យោគ្យ; យ > ជ = ជោគ្គ, ជោគ្យ) សេចក្ដីសុខស្រួល, សេចក្ដីសមប្រកប, សេចក្ដីកើតការ : ថ្ងៃមានជោគ, មនុស្សមានជោគ, អ្នកមានជោគ; ព្រះមានជោគ (ព្រះភគរ័ត អរហន្តសម្មាសម្ពុទ្ធ)។ |
២០០ |
កែសម្រួលអក្ខរាវិរុទ្ធដោយ មេត្តាកវី