វចនានុក្រមខ្មែរ សម្ដេច ជួន ណាត | ទំព័រ |
ផ្ញៀវន. ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែក ឬពីដើមជាចង្កោមៗ មានរសជូរអែម ឬជូរ បរិភោគជាចំណីបាន។ |
៥២២ |
ភ្ញៀវន. អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឱ្យគេមក : ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ។ ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។ ភ្ញៀវពន្លឺ ភ្ញៀវដែលជួយមកបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង។ |
៦១៦ |
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.