វចនានុក្រមខ្មែរ សម្ដេច ជួន ណាត | ទំព័រ |
ប្រសប់គុ. ថ្នឹក; ប៉ិន, ប៉ិនខាងស្ទង់, លៃ, គ្នេរ : មនុស្សប្រសប់។ ព. ទ. បុ. ចេះដប់ពុំស្មើនឹងប្រសប់មួយ សេចក្ដីថា អ្នកចេះតាមរបៀបការរៀន ទោះបីមានច្រើននាក់ បើមិនទាន់ថ្នឹក ព្រោះមិនទាន់ដែលធ្លាប់កាន់ការនៅឡើយទេ ក៏ពុំស្មើនឹងអ្នកដែលប្រសប់ឬដែលថ្នឹកម្នាក់។ |
៤៩២ |
ប្រសព្វ(–សប់) កិ. (សំ. ប្រ + សវ ឬ សវន; បា. ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន…”) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា : ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងណាឡើយ។ គុ. ឬ កិ. វិ. ដែលមានមុខប្រទល់រួមចូលគ្នា : ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា។ |
៤៩២ |
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.